ព្រឺក្បាល! កម្មករសង់ផ្លូវថ្នល់បានស្លាប់ជាបន្តបន្ទាប់ដោយពុំដឹងមូលហេតុ សង្ស័យពេកក៏ទៅកាយក្រោមដីស្រាប់តែជួបរឿងដ៏រន្ធត់មួយ……

ទោះជានេះជាសម័យទំនើបក៏ដោយតែអបិយជំនឿរបស់ប្រជាជនក៏នៅតែមាន ព្រោះគេធ្លាប់បានចួបប្រទះកន្លងមក។ តាមព័តមានពីបរទេសបាននិយាយថា មានភូមិមួយដែលកំពុងតែមានការអភិវឌ្ឍន៍ទើបបានសាងសង់ផ្លូវថ្មីសម្រាប់ធ្វើដំណើរ។ ក្រោយពីកំពុងតែសាងសង់មិនទាន់បានប៉ុន្មានថ្ងៃ កម្មករដែលបើកអេស្ការវ៉ិចទ័រ ហាក់ដូចជាមិនសប្បាយចិត្ត ធ្វើអ្វីប្លែកៗ ពេលខ្លះប្រៀបដូចជាមនុស្សឆ្គួត តែអ្នកដែលធ្វើការជាមួយគិតថាមកពីគាត់មិនបានគេងគ្រប់គ្រាន់។

SONY DSC
តែក្រោយមកគាត់បាននិយាយប្រាប់គេថា គាត់គេងមិនដែលលក់ទេ ពេលបិទភ្នែកក៏យល់សប្ដិអាក្រក់ឃើញពស់ដេញខាំជានិច្ច។ តែគ្មានអ្នកណាយកចិត្តទុកដាក់ទេ ព្រោះគិតថាគ្រាន់តែជាយលសប្តិ តែអាការៈគាត់កាន់តែយ៉ាប់ ទើបត្រូវរកអ្នកថ្មីមកជំនួស។ ប៉ុន្តែមិនយូរប៉ន្មានអ្នកថ្មីនោះក៏បានស្លាប់ទៀត ទឹកមុខពេលដែលស្លាប់ដូចជាមានការភ័យខ្លាចអ្វីម្យ៉ាង។

ក្រោយពីមានអ្នកស្លាប់ 2 នាក់ធ្វើអោយអ្នកខ្លះមានការភ័យខ្លាចមិនហ៊ានមកធ្វើការនេះទេ ។

ដោយកាងារត្រូវតែប្រញ៉ាប់ ក៏បានទៅរកអ្នកធ្វើការ 3 នាក់ទៀត តែ3នាក់នេះបានស្លាប់ជាបន្តបន្ទាប់ ទើបអ្នកដែលទទួលខុសត្រូវបានមកពិនិត្យ ក្រោយពីពិនិត្យថានៅកន្លែងនោះមានអ្វីហើយ ទើបមានការភ្ញាក់ផ្អើល ព្រោះមានពស់រាប់រយក្បាល ដូចជា សំបុកពស់ មួយ។
អ្នកស្រុកក៏បានទៅរកគ្រូមកទាយ ទើបដឹងថា ទីនោះមានអ្នកតាកាន់ហើយមិនអាចទៅប៉ះពាល់បានទេ បើមិនដូចច្នោះនឹងមានរឿងអាក្រក់កើតឡើងមិនឈប់ ការធ្វើផ្លួវនោះក៏ត្រូវបានផ្អាកពីពេលនោះមក។

Be the first to comment on "ព្រឺក្បាល! កម្មករសង់ផ្លូវថ្នល់បានស្លាប់ជាបន្តបន្ទាប់ដោយពុំដឹងមូលហេតុ សង្ស័យពេកក៏ទៅកាយក្រោមដីស្រាប់តែជួបរឿងដ៏រន្ធត់មួយ……"

Leave a comment

Your email address will not be published.


*