មិនគួរសោះ!! បុរសចំណាស់ម្នាក់ងប់ងល់ជាមួយ តុក្កតាសិច ពេករហូតដល់ភ្លេចប្រពន្ធ និងកូន ហើយថែមទាំងនិយាយថា

(ប្រទេសជប៉ុន)៖ ទោះបីជាមានវ័យ ៦០ ឆ្នាំ និងភរិយា ព្រមទាំងកូន ២ នាក់ ក្តី តែបុរសវ័យចំណាស់រូបនេះពុំអាចបោះបង់តុក្កតាកាមគុណតម្លៃរាប់ពាន់ដុល្លារបានឡើយ ។

បុរសរូបនេះឈ្មោះ Senji Nakajima អាយុ ៦០ ឆ្នាំ នៅ Nagano បានប្រកាសក្តែងៗថា លោកំពុងមានសុភមង្គលក្រៃលែង ជាមួយនឹងនាង “Saori” -តុក្កតាបំរើកាមគុណ ដែលមានទំហំប៉ុនមនុស្សពិតៗ ហើយរូបឆោមស្រស់ពុំចាញ់នារីវ័យ១៨ឆ្នាំឡើយ ។

លោក Senji បានទិញ Saori កាលពី ៦ ឆ្នាំ មុន បំណងដោះស្រាយតណ្ហាម្តងម្កាល គ្រានៅឆ្ងាយពីភរិយា ។ ប៉ុន្តែ ការប្រាស្រ័យទាក់ទងរៀងរាល់ថ្ងៃ រវាងបុរសឯកោម្នាក់ ជាមួយមនុស្សគ្មានវិញ្ញាណ បានធ្វើឲ្យ Senji ធ្លាក់ក្នុងអន្លង់ស្នេហ៍ដ៏ជ្រាលជ្រៅ ដោយពុំដឹងខ្លួន ។

លោក Senji ចាត់ទុកតុក្កតាកាមគុណនេះ ជាមនុស្សពិត ចេះចែករំលែកការសប្បាយ ទុក្ខសោកជាមួយខ្លួន ។ ជារឿយៗ គេតែងឃើញ Senji នាំ Saori ដើរលេង, ទិញសម្លៀកបំពាក់ និងប្តូរម៉ូតសក់ឲ្យ “នាង” ជាដើម ។

តាម Japan Times នោះទីផ្សារឧបករណ៍បំរើផ្លូវភេទនៅចិន មានតម្លៃប្រមាណ ១០០ ប៊ីលានយន់ ហើយពី១ថ្ងៃទៅ១ថ្ងៃ មានមនុស្សកាន់តែច្រើន បានរុករកវា ដើម្បីសម្រេចកាមតណ្ហា គ្រានៅឆ្ងាយពីប្រពន្ធកូន ។

ខុសតែលោក Senji ដែលជ្រុលហួសដល់ថ្នាក់ស្រឡាញ់របស់គ្មានវិញ្ញាណ លើសពីប្រពន្ធកូនទៅវិញ ។

ខាងក្រោមជារូបភាពខ្លះៗបង្ហាញពីការងប់ងល់របស់លោក Senji ជាមួយ ស្រីស្នេហ៍ របស់គាត់៖

Be the first to comment on "មិនគួរសោះ!! បុរសចំណាស់ម្នាក់ងប់ងល់ជាមួយ តុក្កតាសិច ពេករហូតដល់ភ្លេចប្រពន្ធ និងកូន ហើយថែមទាំងនិយាយថា"

Leave a comment

Your email address will not be published.


*