ម្ដាយស្រែកយំស្ទើរគាំងបេះដូង !! ស្រ្តីម្នាក់ឈឺពោះឆ្លងទន្លេ យកប័ណ្ណក្រីក្របង្ហាញគ្រូពេទ្យ នៅទីបំផុតកូនរបស់ខ្លួនត្រូវ… (មានវីដេអូ)

ថៃ៖ថ្មីៗនេះម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ May Jung បានបង្ហោះសារដោយខ្លួនមានផ្ទៃពោះហើយបានទៅសម្រាកឆ្លងទន្លេនៅមន្ទីពេទ្យល្បីឈ្មោះមួយកន្លែង ហើយបានប្រើ ប័ណ្ណ៣០បាត (ប័ណ្ណ៣០បាតគឺប័ណ្ណសម្រាប់ជនក្រីក្រ ប្រើបញ្ចុះតម្លៃពិសេសម្រាប់ការព្យាបាលជម្ងឺទូទៅ ដោយចំណាយតែ៣០បាតតែប៉ុណ្ណោះ) តែបែរជាព្យាបាលមិនល្អ ព្រមទាំងមិនយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យទាំងនោះឡើយ ទាំងដែលខ្លួនប្រាប់ថាឈឺពោះខ្លាំងណាស់ ហើយបានឲ្យរង់ចាំ រហូតដល់ចំនួន២យប់ លុះដល់ពេលឆ្លងទន្លេទារកបានបាត់បង់ជីវិតទៅហើយដោយសារតែក្មេងបានឈ្លក់ទឹកភ្លោះ ព្រោះតែរង់ចាំគ្រូពេទ្យយូរពេក ។
នៅក្នុងនោះម្ចាស់ហ្វេសប៊ុកបានបង្ហោះសាររៀបរាប់ថា៖ “ឆ្លងទន្លេប្រើប័ណ្ណ៣០បាត ពេទ្យធ្វើព្រងើយកន្តើយ #មន្ទីពេទ្យ xxx

យើងបានមកសម្រាកនៅមន្ទីពេទ្យកាលពីថ្ងៃទី២០ ខែមិថុនា នៅវេលាម៉ោង១យប់ រហូតដល់ថ្ងៃទី ២១ ខែមិថុនា ទម្រាំនឹងទារកកើតមកប្រហែល២ម៉ោង ហើយដេកសម្រាកឆ្លងទន្លេអស់រយៈពេល២ថ្ងៃ ធ្វើឲ្យខ្លួនទ្រាំលែងបាន ក៏សុំគ្រូពេទ្យធ្វើការវៈកាត់ ប៉ុន្ដែគ្រូពេទ្យបែរជាឆ្លើយថាកូនមានលក្ខណៈគ្រប់គ្រាន់មិនចាំបាច់វៈកាត់ទេ ហើយឲ្យដេកនៅមួយកន្លែង ថែមទាំងមានមុខមកស្ដីបន្ទោសទៀតថា សូមនៅឲ្យស្ងៀម កុំរញ៉េចរញ៉ាចពេក ទាំងដែលខ្លួនឈឺទ្រាំស្ទើរតែដាច់ដង្ហើមទៅហើយ ។

ពេលដែលខ្លួនទ្រាំលែងបាន ស្វាមីរបស់ខ្លួនព្រមចុះហត្ថលេខាឲ្យវះកាត់ដែរ ប៉ុន្ដែគ្រូពេទ្យធ្វើព្រងើយរហូតដល់ទីបំផុតទារកបានឈ្លក់ទឹកភ្លោះបាត់បង់ជីវិតព្រោះតែពាក្យថារង់ចាំ ចុះឯណាថាកូនខ្ញុំល្អរឹងប៉ឹងគ្រប់យ៉ាង ចុះឯណាថាកើតមកកូនមានលក្ខណៈធម្មតាដូចក្មេងទូទៅ ចុះឯណាថាក្មេងរឹងមាំ ហេតុអ្វីបានជាស្លាប់ទៅវិញ?សុំបញ្ជាក់ម្ដងទៀតមន្ទីពេទ្យដែលនិយាយមកនេះគឺ #មន្ទីពេទ្យxxx”បន្ទាប់ពីបង្ហោះរឿងរ៉ាវទាំងនោះមក អ្នកលេងហ្វេសប៊ុកបានស៊ែរបន្តគ្នា ហើយថែមទាំង Comment យ៉ាងច្រើនផងដែរ ហើយចង់ស្ដាប់ទាំងភាគគីសងខាង តើរឿងនេះវាពិតឬអត់? តើមានមែនតើអ្វីនឹងកើតឡើងបើក្មេងបាត់បង់ជីវិតទៅហើយនោះ។ ទោះជាយ៉ាងណាយើងគួរប្រើគំនិតពិចារណាដើម្បីរកហេតុផលឲ្យបានច្បាស់លាស់។

Be the first to comment on "ម្ដាយស្រែកយំស្ទើរគាំងបេះដូង !! ស្រ្តីម្នាក់ឈឺពោះឆ្លងទន្លេ យកប័ណ្ណក្រីក្របង្ហាញគ្រូពេទ្យ នៅទីបំផុតកូនរបស់ខ្លួនត្រូវ… (មានវីដេអូ)"

Leave a comment

Your email address will not be published.


*