បើមិនចោលទម្លាប់អាក្រក់ទាំងនេះ មួយជីវិតគ្មានថ្ងៃក្លាយជាអ្នកមានឡើយ

យីអ៊ុន​មិន​ល្អ រឿង​លុយ​កាក់​មិន​ដូច​បំណង​ប្រាថ្នា គឺ​អាស្រ័យ​លើ​កត្តា​ច្រើន។ ក្រៅ​ពី​សំណាង​ល្អ ហុងស៊ុយ ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​យើង​ក៏​ប៉ះពាល់​ដល់​រឿង​ប្រាក់កាក់​នេះ​មិន​តិច​ដែរ។ ចង់​មាន​លាភ​ចូល គួរ​បោះបង់​ទម្លាប់​មិន​ល្អ​ទាំង​នេះ។

១. ទិញ​អីវ៉ាន់​មិន​ចាំ​បាច់

មាន​អ្នក​ខ្លះ ទិញ​ឥវ៉ាន់​មិន​មែន​ដោយ​សារ​តែ​វា​ចាំ​បាច់​ទេ គ្រាន់​តែ​ឃើញ​ស្អាត ឬ​តាម​អារម្មណ៍​តែ​ប៉ុណ្ណោះ។ ដល់​ពេល​ទិញ​ហើយ ក៏​មិន​ដឹង​ជា​យក​មក​ធ្វើ​អ្វី។ ពេល​ខ្លះ​ទុក​រាប់​ខែ ឬ​រាប់​ឆ្នាំ​ក៏​មិន​ទាន់​យក​មក​ប្រើ​សូម្បី​ម្ដង។ ទង្វើ​ខ្ជះខ្ជាយ​បែប​នេះ ទោះ​បី​ជា​អ្នក​ជា​សេដ្ឋី ក៏​ទប់​មិន​រួច​ដែរ។

២. ទុក​លុយ​អារាត់អារាយ​ពេញ​ផ្ទះ

មនុស្ស​មួយ​ចំនួន ដោយ​សារ​តែ​គិត​ថា ផ្ទះ​របស់​ខ្លួន​មាន​សុវត្ថិភាព​ក៏​ទុក​លុយ​គ្រប់​ទី​កន្លែង​ដែល​ទំនង​ដៃ​ពេល​រវល់។ បើ​សិន​ជា​ភ្លាម​ៗ អ្នក​អាច​នៅ​ចាំ​ថា​ជ្រុល​ដៃ​ទុក​នៅ​ទី​ណា តែ​បើ​ទុក​យូរ​ប្រាកដ​ជា​ភ្លេច ហើយ​រក​មិន​ឃើញ​ជា​មិន​ខាន។ លុយ​តិច​ៗ​ដាក់​ច្រើន​កន្លែង ដល់​ពេល​យូរ​ទៅ​នឹង​ក្លាយ​ជា​ច្រើន ដូច​នេះ​គួរ​បង្រួប​លុយ​ទាំង​អស់​ទុក​មួយ​កន្លែង​ដែល​ងាយ​ចងចាំ។

៣. ខោ​អាវ​ច្រើន​ហោប៉ៅ

តាម​ក្បួន​ហុងស៊ុយ ខោ​អាវ​មាន​ហោប៉ៅ​ច្រើន ប្រៀបដូច​មាន​ចន្លោះ​ប្រហោង​ច្រើន​ដែរ បណ្ដាល​ឲ្យ​លាភ​សំណាង​ហូរ​ចេញ​ក្រៅ នៅ​មិន​បាន​គង់។ ពេល​ទៅ​ទិញ​សំលៀកបំពាក់ គួរ​ជៀសវាង​ម៉ូដ​ដូច​នេះ។

៤. បោះចោល​លុយ​ចាស់ រហែក

លុយ​ចាស់ រហែក​ពិបាក​ចាយ​ខាង​ក្រៅ ត្រូវ​យក​ទៅ​ដូរ​នៅ​ធនាគារ​យក​លុយ​ថ្មី​ទោះ​បី​ត្រូវ​គេ​កាត់​ទឹក​ក៏​ដោយ។ បើ​ជ្រុល​ធ្វើ​ឲ្យ​លុយ​រហែក ឬ​ទទួល​បាន​លុយ​ចាស់​ចាយ​មិន​ដាច់ ហាម​បោះ​ចោល ហើយ​ត្រូវ​ទុក​ដល់​ពេល​ប្ដូរ​វិញ​បាន ទើប​បាត់​បង់​លាភ។

៥. មិន​យក​លុយ​អាប់

ទោះ​បី​ជា​ដឹង​ថា​សកម្មភាព​ពេល​ខ្លះ​អាច​ជួយ​ដល់​អ្នក​ដែល​អត់​ក៏​ពិត​មែន តែ​នេះ​ប្រៀប​បាន​ដូច​ជា យក​លាភ​ដែល​ខ្លួន​មាន​ទៅ​ឲ្យ​អ្នក​ដទៃ​ដែរ។

៦. មិន​មាន​កាបូប​យក​តាម​ខ្លួន

កាបូប​លុយ​គឺ​ជា​បណ្ដុំ​ថាមពល​រក្សា​ហិរញ្ញវត្ថុ​របស់​មនុស្ស​គ្រប់​រូប ដូច​នេះ​មនុស្ស​គ្រប់​គ្នា​គួរ​មាន។ ជៀស​វាង​ទុក​លុយ​នៅ​សម្បក​ទូរសព្ទ អាវ​ក្នុង សៀត​ចង្កេះ ឬ​ក្នុង​សឺមី​ជា​ដើម ព្រោះ​សុទ្ធ​តែ​ជា​កន្លែង​គ្មាន​ហុងស៊ុយ៕

Be the first to comment on "បើមិនចោលទម្លាប់អាក្រក់ទាំងនេះ មួយជីវិតគ្មានថ្ងៃក្លាយជាអ្នកមានឡើយ"

Leave a comment

Your email address will not be published.


*