អាយុលើស២០ឆ្នាំហើយ តែគ្មានអីសម្រាប់ខ្លួនឯងសោះ គួរចាប់ផ្តើមពី៥ចំណុចនេះ

ធ្លាប់​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ដូច​ជា​ចំណាយ​ពេល​ចោល​ច្រើន​ហើយ​ដែរ​ទេ? អាយុលើស​២០​ទៅ​ហើយ​តែ​នៅ​តែ​រសាត់អណ្ដែត​គ្មាន​អី​សម្រាប់​ខ្លួន​ឲ្យ​ពិត​ប្រាកដ។ ដើម្បី​កុំ​ឲ្យ​ចំណាយ​ពេល​កាន់​តែ​អត់​ប្រយោជន៍​ទៅមុខ​ទៀត​ អ្នក​គួរ​តែ​ចាប់​ផ្ដើម​វា​ពីចំណុច​នេះ​ទៅ ៖

១. ចាប់ផ្ដើម​ពិនិត្យ​មើល​ផែន​ការ​ជីវិត​ម្ដង​ទៀត

អ្នក​ប្រាកដ​ជា​មាន​ផែន​ការ​ជីវិត​សម្រាប់​អនាគត​ខ្លួន​ឯង​ហើយ គ្រាន់​តែ​អ្នក​មិន​រវីរវល់​ជាមួយ​វា ហើយ​ទុក​វា​ចោល​ដោយ​មិន​អើពើ។ ត្រូវ​ចាប់ផ្ដើម​ត្រួត​ពិនិត្យ​វា​សាជាថ្មី ហើយ​កែប្រែ​នូវ​អ្វី​ដែល​ចាំបាច់​ឲ្យ​សម​ស្រប​តាម​កាលៈទេសៈ​ដែល​អ្នក​មាន។

២. ចាប់​ផ្ដើម​សកម្មភាព

​បើ​មាន​គម្រោង​មាន​ផែនការ​ហើយ​អ្នក​នៅ​តែ​ដេក​ចាំសំណាង​ក៏​គ្មាន​ថ្ងៃ​ជោគជ័យ​ដែរ ដូច្នេះ​ត្រូវ​ចាប់​ផ្ដើម​សកម្មភាព។ បើ​អ្នក​ចង់​បើកហាង​កាហ្វេ​មួយ​ផ្ទាល់ខ្លួន ដំបូង​អ្នក​ត្រូវ​រៀន អ្នក​ត្រូវ​យល់​ពី​ដំណើរ​ការ​របស់​វា រាប់​អាន​ជា​មនុស្ស​ដែល​មាន​បទពិសោធន៍ ចុះ​ធ្វើការ​ផ្ទាល់​ជាមួយ​វា​ មិន​មែន​ទៅ​ទាំង​ទទឹងទិស​គ្មាន​ចេះ​​អ្វី​នោះ​ទេ។

៣. សន្សំលុយ

ធ្វើ​អី​ក៏​ដោយ​គឺ​ត្រូវ​មាន​លុយ ហើយ​បើ​អ្នក​មិន​ទាន់​មាន​លុយ​ទេ អ្នក​ត្រូវ​ប្រឹង​រក​លុយ​ហើយ​សន្សំ​ទុក​ដើម្បី​ឈាន​ទៅ​រក​គោលដៅ​អ្នក។ ត្រូវ​កាត់​បន្ថយ​ការ​ចាយវាយ​រឿង​មិន​បាន​ការ ការ​សប្បាយ​ដែល​គ្មាន​ប្រយោជន៍​ជា​ដើម។

៤. ស្វែង​រក​បទពិសោធន៍

បទពិសោធន៍​គឺ​សំខាន់​ណាស់ ព្រោះ​វា​អាច​ជួយ​ជ្រោមជ្រែង​អ្នក​យ៉ាង​លឿន​ទៅ​កាន់​កន្លែង​ដែល​អ្នក​ចង់​ទៅ។ បើ​អ្នក​កំពុង​រៀន អ្នក​គួរ​តែ​ចាប់​ផ្ដើម​ចេញ​ធ្វើ​ការ​ដើម្បី​យក​បទពិសោធន៍ ព្រោះ​ទម្រាំ​អ្នក​រៀន​ចប់​បទពិសោធន៍​ការងារ​អ្នក​ក៏​មិន​ធម្មតា​ដែរ។ កុំ​ខ្លាច​ក្នុង​ការ​ចេញ​ធ្វើ​ការ​ដំបូង​ព្រោះ​បើ​អ្នក​មិន​ចាប់ផ្ដើម​ទេ​ អ្នក​នៅ​តែ​គ្មាន​អ្វី​សម្អាង​ក្នុង​ការ​បោះជំហាន​ទៅ​បន្ទាប់​ឡើយ។

៥. រៀន​សូត្រ​ឲ្យ​មាន​សមត្ថភាព

ត្រូវ​ព្យាយាម​រៀន​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម ហើយ​ប្រឹង​បង្កើន​សមត្ថភាព​ខ្លួន​ឲ្យ​បាន​ខ្ពស់​ទោះ​អ្នក​ធ្វើ​ការ​ផង​រៀន​ផង​ក៏​ដោយ​ក៏​មិន​ត្រូវ​ឈប់​ខ្វល់​ពី​ការ​រៀន​សូត្រ​ដែរ។ ត្រូវ​ចាំ​ថា​អ្វី​ដែល​អ្នក​រៀន​គឺ​ជា​គោលដៅ​ជីវិត​អ្នក ហើយ​ការងារ​គឺ​ជា​ទូក​ដែល​ជួយ​ចម្លង​ បើ​ប្រហែស​ជាមួយ​ការ​សិក្សា​ហើយ​អ្នក​ពិបាក​នឹង​ជោគជ័យ​ណាស់។

កុំ​ឲ្យ​ពេល​វេលា​កាន់​តែ​ហួស គួរ​តែ​ចាប់​ផ្ដើម​ពី​ពេល​នេះ ព្រោះ​វេលាមិន​ចាំ​យើង​ឡើយ៕

Be the first to comment on "អាយុលើស២០ឆ្នាំហើយ តែគ្មានអីសម្រាប់ខ្លួនឯងសោះ គួរចាប់ផ្តើមពី៥ចំណុចនេះ"

Leave a comment

Your email address will not be published.


*