បើមិត្តអ្នកមាន ៦ ចំណុចនេះ គួរផ្តាច់ការទាក់ទងភ្លាមទៅ

មុន​សម្រេច​មិត្ត ជ្រើសរើស​នរណា​ម្នាក់​ជា​មិត្ត អ្នក​មិន​អាច​ចេះតែ​យក​ៗ​ដោយ​មិន​បាន​គិត​ឡើយ ព្រោះ​មិត្ត​ខ្លះ​អាច​នាំ​ក្ដៅ​វិនាស​ដល់​ខ្លួន​វិញ។ ដូចនេះ​បើ​សង្កេត​ឃើញ​មិត្ត​ណា​មាន ៦ ចំណុច​នេះ គួរ​ឈប់​ទាក់ទង​គ្នា​ទៅ៖

១.ពួកវា​តែងតែ​ធ្វើឲ្យ​ខាត់​ពេលវេលា

ប្រាកដ​ណាស់​រឿង​បន្ទាន់​កើតឡើង​នៅ​ពេល​ណា​មួយ​មនុស្ស​មិន​អាច​ស្មាន​ដល់​ទេ ប៉ុន្តែ​មិនមែន​គ្រប់​ពេល​វេលា​ពួកគេ​មាន​រឿង​បន្ទាន់ រួច​សុំ​ជំនួយ​ពី​អ្នក​ឡើយ។ ចរិត​បែបនេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​មិន​ខ្វល់​ពី​បញ្ហា​របស់​អ្នក​ថា ត្រូវ​ចៅហ្វាយនាយ​ស្ដី​ឲ្យ ឬ​ខាត​ពេល​រក​ស៊ី។

២.ពួកគេ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ

តើ​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ប្រភេទ​នេះ អ្នក​មាន​ភាព​រីករាយ​ដែរ​ឬ​ទេ? ចម្លើយ​ប្រាកដ​ជា​គ្មាន​ទេ ។ អ្នក​មាន​រឿង​អាថ៌កំបាំង ទើប​ដាច់​ចិត្ត​ប្រាប់​ព្រោះ​គិត​ថា​ជា​មនុស្ស​ជិតស្និទ្ធ តែ​គេ​បែរ​ជា​យក​រឿ​នោះ​ទៅ​និយាយ​បន្ត​រហូត​គេ​ដឹង​ឮ​គ្រប់​គ្នា បែបនេះ​គឺ​ហៅ​ថា​បាប​មិត្ត។

៣.ច្រណែន

ពេល​ឃើញ​អ្នក​មាន​អ្វី​ល្អ​បន្តិច ក៏​ច្រណែន​មិន​ឈប់ ហើយ​ព្យាយាម​បំផ្លាញ​អ្វី​ដែល​អ្នក​មាន ក្នុង​រូបភាព​បំភាន់​ភ្នែក។ សួរ​ថា​មិត្ត​ប្រភេទ​នេះ​ទុក​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក បើ​គ្មាន​អ្វី​ក្រៅ​ពី​នាំ​ក្ដី​ហិនហោច​ផង​នោះ។

៤.ឃើញ​មុខ​ពួកវា​នៅ​ពេល​ដែល​អ្នក​ជោគជ័យ

ក្នុង​ពេល​ដែល​អ្នក​ទទួល​បាន​ជោគជ័យ ឬ​សម្រេច​បាន​ផ្លែ​ផ្កា​គួរ​ជា​ទី​គាប់​ចិត្ត ពេល​នោះ​ពួកគេ​នឹង​ចេញ​មុខ​មក «អបអរសាទរ​សម្លាញ់» «តោះ​ជប់លៀង» ឬ​«បាន​ឡើង​តំណែង​ធំ​ចឹង​លុយ​ច្រើន ប៉ាវ​គ្នា​ណា​ពួកម៉ាក»។ ពួកគេ​មិន​ដែល​សួរនាំ​ពី​បញ្ហា​ដែល​អ្នក​ខិតខំ​ពុះពារ ឬ​អាច​និយាយ​ថា​ពេល​លំបាក​ហៅ​ពួកគេ គ្មាន​នរណា​មើល​មុខ។

៥.ពួកគេ​ប្រើ​អ្នក​ដើម្បី​បាន​ប្រយោជន៍​អ្វី​មួយ

ពួកគេ​គ្រាន់តែ​ទាក់ទង​ទៅ​អ្នក ពេល​ស្នើ​សុំ​ចូល​រួម​ក្នុង​ការ​បញ្ចុះ​តម្លៃ​កន្លែង​ទំនើប​ៗ​ដែល​អ្នក​ធ្វើការ​ប៉ុណ្ណោះ។ ឧទាហរណ៍៖ អ្នក​ធ្វើការ​នៅ​ក្រុមហ៊ុន​លក់​ផលិតផល​ណា​មួយ ហើយ​ក្រុមហ៊ុន​មាន​សំបុត្រ​បញ្ចុះ​តម្លៃ​ដែល​ចែក​ចាយ​ដល់​បុគ្គលិក ពេល​នោះ​គ្រាន់តែ​អ្នក​បង្ហោះ​ភ្លាម ពួកគេ​ប្រាកដជា​ចេញមុខ​សុំ​ភ្លែត។

៦.ពួកវា​និយាយ​អាក្រក់​គ្រប់​មនុស្ស​ទាំងអស់

ឲ្យតែ​ជួប​អ្នក​នេះ​ថា គេ​អាក្រក់​អ៊ីចេះ ជួប​អ្នក​នោះ​គេ​អាក្រក់​អ៊ីចុះ។ មនុស្ស​បែបនេះ​ចាត់​ទុក​ខ្លួន​ឯង​ល្អ​គ្រប់​ដប ​គ្មាន​នរណា​ល្អ​ដល់​ពួកគេ​ឡើយ ហើយ​បើ​ទ្រាំ​នៅ​សេពគប់​អ្នក​នឹង​ត្រូវ​គេ​ស្អប់​ដោយសារ​មិត្ត​ប្រភេទ​នឹង៕

Be the first to comment on "បើមិត្តអ្នកមាន ៦ ចំណុចនេះ គួរផ្តាច់ការទាក់ទងភ្លាមទៅ"

Leave a comment

Your email address will not be published.


*