កំពុងរកការងារ ឬចង់ប្តូរបទពិសោធមែនទេ! ត្រូវម៉ាច់មុខងារ ១០តំណែង ប្រាក់ខែច្រើន កំពុងរង់ចាំអ្នក

ធនាគារធំមួយឈ្មោះ IBK (Industrial Bank of Korea) ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦១ និងជាធនាគាររបស់រដ្ឋាភិបាលកូរ៉េ ដែលផ្តោតលើការផ្ដល់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម(SME) នៅកូរ៉េនោះ នឹងចាប់បើកសាខារបស់ខ្លួននៅប្រទេសកម្ពុជាឆាប់ៗនេះហើយ។

បើយោងតាមការវាយតម្លៃរបស់ Global Finance Magazine កាលពីពេលថ្មីៗ ធនាគារនេះឈរនៅលំដាប់ទី២០ ក្នុងចំណោមធនាគារ ៥០ ដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក ជាមួយនឹងទ្រព្យ សកម្មសរុបចំនួន ៣០៨ ពាន់លានដុល្លារអាមេរិកត្រឹមចុងឆ្នាំ២០១៧។

បើតាមការបង្ហាញឲ្យដឹងពីលោក Kim Do Jin នាយកប្រតិបត្តិរបស់ធនាគារ IBK បានឲ្យដឹងថាបច្ចុប្បន្នធនាគារនេះមានបណ្ដាញសាខានៅប្រទេសកូរ៉េរហូតដល់ ៦៥៤សាខា និងមានបណ្ដាញបុត្រសម្ព័ន្ធសាខា និងការិយាល័យតំណាងនៅក្រៅប្រទេសចំនួន ២៧ រួមមាន៖ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន ចិន ហុងកុង ឥណ្ឌា ហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កម្ពុជា។

នាយកប្រតិបត្តិខាងលើបន្តថា នៅសល់មិនដល់ ៦ខែទៀតទេ ធនាគារនឹងចាប់បើកជាផ្លូវការនៅប្រទេសកម្ពុជាហើយ ក្នុងនោះធនាគារក៏មានប្រកាសរើសបុគ្គលិកសម្រាប់១០តំណែងមានដូចជា៖

១. Clerks/Senior Clerks (Tellers), Banking Service Department

២.​ Officers/Senior Officers, Banking Service Department

៣. Officers/Senior Officers, FX/Treasury Department

៤. Clerks/Senior Clerks, Credit Department

៥. Credit Processing Officers/ Senior Officers, Credit Department

៦. Loan Marketing Officers/Senior Officers, Credit Department

៧. Credit Manager, Credit Department

៨. Manager, Finance Department

៩. Officer/Senior Officer, Compliance Department

១០. Clerk/Senior Clerk, HR & Admin Department

Be the first to comment on "កំពុងរកការងារ ឬចង់ប្តូរបទពិសោធមែនទេ! ត្រូវម៉ាច់មុខងារ ១០តំណែង ប្រាក់ខែច្រើន កំពុងរង់ចាំអ្នក"

Leave a comment

Your email address will not be published.


*