Articles by K 01

កំពុងរកការងារ ឬចង់ប្តូរបទពិសោធមែនទេ! ត្រូវម៉ាច់មុខងារ ១០តំណែង ប្រាក់ខែច្រើន កំពុងរង់ចាំអ្នក

ធនាគារធំមួយឈ្មោះ IBK (Industrial Bank of Korea) ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦១ និងជាធនាគាររបស់រដ្ឋាភិបាលកូរ៉េ ដែលផ្តោតលើការផ្ដល់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម(SME) នៅកូរ៉េនោះ នឹងចាប់បើកសាខារបស់ខ្លួននៅប្រទេសកម្ពុជាឆាប់ៗនេះហើយ។ បើយោងតាមការវាយតម្លៃរបស់ Global Finance Magazine កាលពីពេលថ្មីៗ ធនាគារនេះឈរនៅលំដាប់ទី២០ ក្នុងចំណោមធនាគារ ៥០ ដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក ជាមួយនឹងទ្រព្យ សកម្មសរុបចំនួន ៣០៨…


សញ្ញា​ទាំង​ ៩ បញ្ជាក់​ថា​មិត្ត​អ្នក​ច្រណែន​ ព្រោះ​​ឃើញ​អ្នក​ល្អ​ជាង​

ការ​ច្រណែន​​ គឺ​ជា​​អ្វី​ដែល​មនុស្ស​យើង​គួរ​តែ​បោះ​បង់​ចោល ព្រោះ​វា​គ្មាន​បាន​អ្វី​មក​វិញ​​ក្រៅ​ពី​​ភាព​មួម៉ៅ​ក្តៅ​​ក្រហាយ​ក្នុង​ចិត្ត​នោះ​ទេ។ បើ​ឃើញ​គេ​​ល្អ​ជាង​ គួរ​​កោត​ស្ញប់​ស្ញែង​​ ខិត​ខំ​​ប្រឹងប្រែង​​ឲ្យ​បាន​ដូច​គេ។ យ៉ាង​ណា​មិញ​ បើ​​មាន​អ្នក​ដទៃ​​មក​ច្រណែន​ អ្នក​មិន​សូវ​​ជា​ខ្វល់​ប៉ុន្មាន​ទេ ប៉ុន្តែ​​សូម្បី​តែ​មិត្តភ័ក្ដិ​ខ្លួន​ឯង​ក៏​អីចឹង​ដែរ អ្នក​ច្បាស់​ជា​​​ហួស​​ចិត្ត។ ខាង​ក្រោម​នេះ​​ជា​ សញ្ញា​ទាំង​ ៩ ដែល​អាច​បញ្ជាក់​យ៉ាង​ច្បាស់ថា ​មិត្តភ័ក្ដិ​អ្នក​ក៏​ស្ថិត​ក្នុង​ប្រភេទ​នោះ​ដែរ៖ ១. ចូល​ចិត្ត​និយាយ​​ថា “អយុត្តិធម៌” មិន​ថា​ពិន្ទុ​នៅ​ក្នុង​ថ្នាក់ ការ​ងារ ​ស្នេហា ឬ​របស់​ដែល​​អ្នក​ប្រើប្រាស់ គេ​​​តែង​និយាយ​ថា​​ ហេតុ​អ្វី​កើត​មក​អយុត្តិធម៌ម្ល៉េះ…


មនុស្សស្រីសម័យទំនើប បើធ្វើបាន ១០ចំណុចនេះ គ្មានអ្នកណាហ៊ានមើលងាយឡើយ

នារី​ឆ្លាត​វៃ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​មិន​គួរ​ធ្វើ​ មិន​ថា​ចំពោះ​អ្នក​ដទៃ ខ្លួន​ឯង ឬ​ក្រុម​គ្រួសារ​ដើម្បី​ទាមទារ​ការ​ចាប់អារម្មណ៍ និង​ឱ្យ​តម្លៃ​ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​។ ដើម្បី​ក្លាយ​ជា​នារី​វៃ​ឆ្លាត នាង​ត្រូវ​ចេះ​រៀប​ចំ​ខ្លួន​តាំង​ពី​ខ្លួន​នៅ​លីវ រហូត​ដល់​មាន​ស្វាមី​។ ១០ចំណុច​ខាង​ក្រោម​នេះ អាច​ជួយ​ឱ្យ​នារី​ក្លាយ​ជា​វត្ថុ​មាន​តម្លៃ​មួយ និង​មិន​មាន​អ្នក​ណា​ហ៊ាន​មើល​ស្រាល​ឡើយ។ ១- ស្រី​ស្អាត​ចូល​ចិត្ត​ជជែក​គ្នា​ពី​រឿង​ហ្វេសិន​ ដេញ​ទាន់​សម័យ តែ​នារី​ដែល​ឆ្លាត​វៃ​ចូល​ចិត្ត​ជជែក​ពី​រឿង​ជីវិត​។ គេ​អាច​មើល​ភាព​ខុស​គ្នា​រវាង​នារី​ទាំង​ពីរ​ ថា​អ្នក​ណា​ដែល​តែង​ចំណាយ​ពេល​លើ​ការ​ទិញ​របស់​របរ​ក្រៅ​ខ្លួន តុប​តែង​លម្អ​កាយ និង​អ្នក​ដែល​​ចង់​ដេញ​តាម​ចំណេះដឹង​ ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​។ ២- ពេល​ឮ​អ្នក​ណា​រិះគន់​អ្នក គួរ​មើល​សិន​ថា​តើ​វា​ពិត​ឬ​ក៏​អត់​។ បើ​វា​ជា​ការពិត​មែន…


បើមិត្តអ្នកមាន ៦ ចំណុចនេះ គួរផ្តាច់ការទាក់ទងភ្លាមទៅ

មុន​សម្រេច​មិត្ត ជ្រើសរើស​នរណា​ម្នាក់​ជា​មិត្ត អ្នក​មិន​អាច​ចេះតែ​យក​ៗ​ដោយ​មិន​បាន​គិត​ឡើយ ព្រោះ​មិត្ត​ខ្លះ​អាច​នាំ​ក្ដៅ​វិនាស​ដល់​ខ្លួន​វិញ។ ដូចនេះ​បើ​សង្កេត​ឃើញ​មិត្ត​ណា​មាន ៦ ចំណុច​នេះ គួរ​ឈប់​ទាក់ទង​គ្នា​ទៅ៖ ១.ពួកវា​តែងតែ​ធ្វើឲ្យ​ខាត់​ពេលវេលា ប្រាកដ​ណាស់​រឿង​បន្ទាន់​កើតឡើង​នៅ​ពេល​ណា​មួយ​មនុស្ស​មិន​អាច​ស្មាន​ដល់​ទេ ប៉ុន្តែ​មិនមែន​គ្រប់​ពេល​វេលា​ពួកគេ​មាន​រឿង​បន្ទាន់ រួច​សុំ​ជំនួយ​ពី​អ្នក​ឡើយ។ ចរិត​បែបនេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​មិន​ខ្វល់​ពី​បញ្ហា​របស់​អ្នក​ថា ត្រូវ​ចៅហ្វាយនាយ​ស្ដី​ឲ្យ ឬ​ខាត​ពេល​រក​ស៊ី។ ២.ពួកគេ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ តើ​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ប្រភេទ​នេះ អ្នក​មាន​ភាព​រីករាយ​ដែរ​ឬ​ទេ? ចម្លើយ​ប្រាកដ​ជា​គ្មាន​ទេ ។ អ្នក​មាន​រឿង​អាថ៌កំបាំង ទើប​ដាច់​ចិត្ត​ប្រាប់​ព្រោះ​គិត​ថា​ជា​មនុស្ស​ជិតស្និទ្ធ តែ​គេ​បែរ​ជា​យក​រឿ​នោះ​ទៅ​និយាយ​បន្ត​រហូត​គេ​ដឹង​ឮ​គ្រប់​គ្នា បែបនេះ​គឺ​ហៅ​ថា​បាប​មិត្ត។…


ពិត​ជា​អស្ចារ្យ! គ្រាន់​តែ​ឃើញ​ការ​ច្នៃ​បង្កើត​​ផ្ទះ​ឈើ​​បែប​នេះ​ភ្លាម ចង់​ចម្លង​ម៉ូដ​តាម​ភ្លែត

ផ្ទះ​ឈើ​នេះ គឺ​ជា​លំនៅឋាន​សម្រាប់​ជួល​ដែល​មាន​ការ​រចនា​ដ៏​ទាក់ទាញ​មួយ​បែប​ទៀត​នៅ​ក្នុង​ប្រទេស​អង់គ្លេស ជា​ម៉ូដ​ដែល​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​ធម្មជាតិ ដែល​មាន​បន្ទប់​គេង​២ មាន​កន្លែង​ងូត​ទឹក និង បន្ទប់​ទទួល​ភ្ញៀវ​ មាន​រានហាល​ធំ​ទូលាយ។ ស្ថិត​នៅ​ក្នុង​រមណីយដ្ឋាន Stourhead National Trust វា​ជា​ប្រភេទ​បឹងហ្គាឡូ ដែល​ភ្ញៀវ​អាច​ជួល​ស្នាក់​នៅ​ដើម្បី​លំហែ​នឹង​ទេសភាព​ជនបទ នៅ​តំបន់ Shaftesbury ភាគ​ខាង​ត្បូង​ប្រទេស​អង់គ្លេស។ ចំណែក​ឯ​តម្លៃ​វិញ គឺ​ថ្លៃ​មិន​ចាញ់​សណ្ឋាគារ​ប្រណីត​នៅ​កណ្តាល​ក្រុង​ឡើយ គឺ ប្រមាណ ៣៧០ ដុល្លារ​ក្នុង​១​យប់។ អ្នក​​អាច​ចម្លង​ម៉ូដ ឬ…


ចំណាំមើលទៅ! ស្រ្តីជោគជ័យក្នុងរឿងលុយកាក់ មិនដែលចោលទម្លាប់ទាំង ៤ នេះឡើយ

ឧបសគ្គ​រាប់​រយ​លាន​ជំពូក​បាន​រារាំង​ស្ទើរ​តែ​ដក​ខ្លួន​មិន​រួច​ ទម្រាំ​បុគ្គល​ម្នាក់​អាច​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ក្នុង​ជីវិត​ ហើយ​វា​ទាមទារ​ឱ្យ​យើង​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ​ជា​ពិសេស​គឺការ​អនុវត្ត​ទម្លាប់​ល្អ​ៗ​ដើម្បី​ហ្វឹក​ហាត់​ខ្លួន​ឯង​ជា​ប្រចាំ​។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​ទាំង ​៤ ​ដែល​អ្នក​គួរ​តែ​ប្រកាន់​ខ្ជាប់​ ប្រសិន​បើ​ចង់​ក្លាយ​ជា​ស្ត្រី​ដែល​ជោគ​ជ័យ​ក្នុង​រឿង​លុយ​កាក់​៖ ១. យក​បុគ្គល​ជោគ​ជ័យ​ជា​មិត្ត​៖ អ្នក​គួរ​ចំណាយ​ពេល​រាប់​អាន​ និង​នៅ​ក្បែរ​មនុស្ស​ជោគ​ជ័យ​ផ្សេង​ទៀត​ឱ្យ​បាន​ច្រើន​។ កុំ​បារម្ភ​! ត្រង់​នេះ​មិន​បាន​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​អែប​អប ឬ​រាប់​អាន​តែ​អ្នក​ខ្ពង់​ខ្ពស់​ទេ ​ផ្ទុយ​ទៅ​វិញ​អ្នក​នឹង​រៀន​បាន​ច្រើន​ពី​បទ​ពិសោធន៍​នៃភាពជោគជ័យរបស់គេ។ ២. យក​ចំណេញ​ថ្ងៃ​នេះ​ទុក​ប្រើ​ថ្ងៃ​ស្អែក​៖ ពិត​មែន​ហើយ​ អ្នក​ច្បាស់​ជា​រីករាយ​ជាមួយ​ប្រាក់​ចំណូល​និង​ចំណេញ​នៅ​ថ្ងៃ​នេះ ​ប៉ុន្តែ​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចាយ​វាយ​ជៀស​វាង​ការ​ចំណាយ​ច្រើន​លើស​កម្រិត​។ បើ​និយាយ​ចំពោះ​អ្នក​ធ្វើ​ការ ​ទម្លាប់​បែប​នេះ​នឹង​ជួយ​អ្នក​មិន​ឱ្យ​ «ដាច់​ខែ​ដាច់​ខ្យល់​» ហើយ​បើ​និយាយ​ចំពោះ​អ្នក​រក​ស៊ី​វិញ ​គឺ​ហាក់ដូច​ជា​ការ​សន្សំ​ដើម​ទុន​សម្រាប់​ការ​វិនិយោគ​នៅ​ថ្ងៃ​ក្រោយ​។ ៣….


៤ តិចនិក សន្សំលុយឲ្យសល់ទ្រព្យ និងផ្ទះ ក្រោយចំណាយផ្សេងៗរួច

ចង់​ឆាប់​មាន​បាន​ទាល់​តែ​ខំ​ប្រឹង​ប្រែង​រក​ប្រាក់​ តែ​បើ​រក​មក​ហើយ​មិន​ចេះ​សន្សំ​ ក៏​គង់​តែ​ចាយ​អស់​ទៅ​វិញ​ដោយ​ឥត​បាន​ប្រយោជន៍​អ្វី​ទាំង​អស់។​ មាន​តែ​ការ​សន្សំ​សំចៃ​នឹង​ការ​ចំណាយ​ត្រឹមត្រូវ​ទេ​ ទើប​អាច​ឲ្យ​យើង​សល់​របស់​ទ្រព្យ​ដែល​មាន​តម្លៃ​នៅ​ថ្ងៃ​មុខ​។​ ដើម្បី​សន្សំ​លុយ​ឲ្យ​សល់​ទ្រព្យ​អ្នក​ត្រូវ​អនុវត្តន៍​ ៤​ ជំហាន​នេះ៖​ ១.​ កត់​ត្រា​រាល់​ចំណាយ​ផ្សេង​ៗ​ប្រចាំ​ថ្ងៃ ជំហាន​ដំបូង​មុន​នឹង​សន្សំ​នោះ​គឺ​ដឹង​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ជា​មុន​សិន។​ បន្ទាប់​មក​អ្នក​ត្រូវ​​កត់​ត្រា​ចំណាយ​សព្វ​មុខ​ទាំង​អស់​ គឺ​ទាំង​ចំណាយ​ខ្ទង់​តូច​តិច​តួច​និង​ចំណាយ​ខ្ទង់​ធំ។ ។​ ក្រោយ​ពេល​ដឹង​ទិន្នន័យ​ហើយ​ចាប់​ផ្ដើម​ ចែក​វា​ជា​ប្រភេទ​ ដូច​ជា​ចំណាយ​លើ​អាហារ​ សាំង​ ជា​ដើម។​ ២.​ ចាត់​ចែង​កញ្ចប់​ទុក​ចំណាយ​ ក្រោយ​ពី​ដឹង​ថា​រាល់​ថ្ងៃ​ចាយ​អស់​ប៉ុន្មាន​ ហើយ​ចាយ​លើ​អ្វី​ខ្លះ​ អ្នក​អាច​លៃ​លក​បាន​ថា​ចំណាយ​ណា​ចាំ​បាច់​ និង​ចំណាយ​ណា​ដែល​អាច​ជៀស​បាន។​…


អាយុលើស២០ឆ្នាំហើយ តែគ្មានអីសម្រាប់ខ្លួនឯងសោះ គួរចាប់ផ្តើមពី៥ចំណុចនេះ

ធ្លាប់​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ដូច​ជា​ចំណាយ​ពេល​ចោល​ច្រើន​ហើយ​ដែរ​ទេ? អាយុលើស​២០​ទៅ​ហើយ​តែ​នៅ​តែ​រសាត់អណ្ដែត​គ្មាន​អី​សម្រាប់​ខ្លួន​ឲ្យ​ពិត​ប្រាកដ។ ដើម្បី​កុំ​ឲ្យ​ចំណាយ​ពេល​កាន់​តែ​អត់​ប្រយោជន៍​ទៅមុខ​ទៀត​ អ្នក​គួរ​តែ​ចាប់​ផ្ដើម​វា​ពីចំណុច​នេះ​ទៅ ៖ ១. ចាប់ផ្ដើម​ពិនិត្យ​មើល​ផែន​ការ​ជីវិត​ម្ដង​ទៀត អ្នក​ប្រាកដ​ជា​មាន​ផែន​ការ​ជីវិត​សម្រាប់​អនាគត​ខ្លួន​ឯង​ហើយ គ្រាន់​តែ​អ្នក​មិន​រវីរវល់​ជាមួយ​វា ហើយ​ទុក​វា​ចោល​ដោយ​មិន​អើពើ។ ត្រូវ​ចាប់ផ្ដើម​ត្រួត​ពិនិត្យ​វា​សាជាថ្មី ហើយ​កែប្រែ​នូវ​អ្វី​ដែល​ចាំបាច់​ឲ្យ​សម​ស្រប​តាម​កាលៈទេសៈ​ដែល​អ្នក​មាន។ ២. ចាប់​ផ្ដើម​សកម្មភាព ​បើ​មាន​គម្រោង​មាន​ផែនការ​ហើយ​អ្នក​នៅ​តែ​ដេក​ចាំសំណាង​ក៏​គ្មាន​ថ្ងៃ​ជោគជ័យ​ដែរ ដូច្នេះ​ត្រូវ​ចាប់​ផ្ដើម​សកម្មភាព។ បើ​អ្នក​ចង់​បើកហាង​កាហ្វេ​មួយ​ផ្ទាល់ខ្លួន ដំបូង​អ្នក​ត្រូវ​រៀន អ្នក​ត្រូវ​យល់​ពី​ដំណើរ​ការ​របស់​វា រាប់​អាន​ជា​មនុស្ស​ដែល​មាន​បទពិសោធន៍ ចុះ​ធ្វើការ​ផ្ទាល់​ជាមួយ​វា​ មិន​មែន​ទៅ​ទាំង​ទទឹងទិស​គ្មាន​ចេះ​​អ្វី​នោះ​ទេ។ ៣. សន្សំលុយ ធ្វើ​អី​ក៏​ដោយ​គឺ​ត្រូវ​មាន​លុយ…


មុនវ័យ៣០ឆ្នាំ គួរតែធ្វើរឿងទាំង ៦ នេះ ទើបជីវិតកាន់តែមានន័យ

មួយ​ជីវិត​នេះ​តើ​មាន​ ១០ឆ្នាំ​ប៉ុន្មាន​ដង? ហេតុអី​អ្នក​ត្រូវ​ចំណាយ​វា​ដោយ​គ្មាន​ន័យ? ត្រូវ​ដាស់ស្មារតី​ខ្លួន​ឯង​ថា ជីវិត​គួរ​តែ​ល្អ គួរ​​តែ​សប្បាយ​ជាង​នេះ​មិន​មែន​បែប​ហ្នឹង​នោះ​ទេ ហើយ​រឿង​ខាង​ក្រោម​នេះ​អ្នក​គួរ​តែ​ធ្វើ​មុន​ពេល​ឈាន​ដល់​វ័យ ៣០​ឆ្នាំ ៖ ១. ធ្វើ​ដំណើរ​ម្នាក់​ឯង (Solo Trip) មិនចាំបាច់​ឆ្ងាយ​ពេក​ក៏​បាន ត្រឹម​ខេត្ត​ជិតៗ​ក៏​បាន​ព្រោះ​វា​អាច​នាំ​អ្នក​ជួប​បទពិសោធន៍​ និង​អារម្មណ៍​ថ្មីៗ​ដែល​អ្នក​គួរ​តែ​ស្គាល់​មុន​ឈាន​ចូល​អាយុ​ ៣០ឆ្នាំ។ បើ​អ្នក​នៅ​តែ​មិន​អាច​ដើរហើរ​ខ្លួន​ឯង​បាន អ្នក​គួរ​តែ​រក​មូលហេតុ ហើយ​ពិចារណា​លើវា ព្រោះ​វ័យ​នេះ​គឺ​ជា​វ័យ​ដែល​ឯករាជ្យ​មួយ ដូច្នេះ​ការ​ប្រឡូក​ក្នុង​រឿង​ជីវិត​ក៏​ត្រូវ​មាន​ច្រើន​ដែរ។ ២. បង្កើត​ទម្លាប់​ថ្មីៗ គួរ​តែ​បណ្ដុះ​ខ្លួន​ឯង​ជាមួយ​ទម្លាប់​…


បើមិនចោលទម្លាប់អាក្រក់ទាំងនេះ មួយជីវិតគ្មានថ្ងៃក្លាយជាអ្នកមានឡើយ

យីអ៊ុន​មិន​ល្អ រឿង​លុយ​កាក់​មិន​ដូច​បំណង​ប្រាថ្នា គឺ​អាស្រ័យ​លើ​កត្តា​ច្រើន។ ក្រៅ​ពី​សំណាង​ល្អ ហុងស៊ុយ ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​យើង​ក៏​ប៉ះពាល់​ដល់​រឿង​ប្រាក់កាក់​នេះ​មិន​តិច​ដែរ។ ចង់​មាន​លាភ​ចូល គួរ​បោះបង់​ទម្លាប់​មិន​ល្អ​ទាំង​នេះ។ ១. ទិញ​អីវ៉ាន់​មិន​ចាំ​បាច់ មាន​អ្នក​ខ្លះ ទិញ​ឥវ៉ាន់​មិន​មែន​ដោយ​សារ​តែ​វា​ចាំ​បាច់​ទេ គ្រាន់​តែ​ឃើញ​ស្អាត ឬ​តាម​អារម្មណ៍​តែ​ប៉ុណ្ណោះ។ ដល់​ពេល​ទិញ​ហើយ ក៏​មិន​ដឹង​ជា​យក​មក​ធ្វើ​អ្វី។ ពេល​ខ្លះ​ទុក​រាប់​ខែ ឬ​រាប់​ឆ្នាំ​ក៏​មិន​ទាន់​យក​មក​ប្រើ​សូម្បី​ម្ដង។ ទង្វើ​ខ្ជះខ្ជាយ​បែប​នេះ ទោះ​បី​ជា​អ្នក​ជា​សេដ្ឋី ក៏​ទប់​មិន​រួច​ដែរ។ ២. ទុក​លុយ​អារាត់អារាយ​ពេញ​ផ្ទះ មនុស្ស​មួយ​ចំនួន ដោយ​សារ​តែ​គិត​ថា…